ការលើកទឹកចិត្ត បទពិសោធជីវិត អភិវឌ្ឍខ្លួនឯង បង្កើត​ទម្លាប់​ ឱ្យ​កូន​ស្រឡាញ់​ការអាន

ការបង្ហាត់​កូន​ឱ្យមាន​និស្ស័យ​ស្រឡាញ់​ការអាន​សៀវភៅ លោក ឪពុក ​អ្នក ​ម្តាយ ​មួយ ចំនួន ​ប្រហែលជា​អាច​នឹង​គិតថា ជា​ រឿង​ ដែល​ ពិបាក ​នឹង ធ្វើ​ បាន ​ណាស់ រឹត តែ​ សម័យ នេះ​ មាន​ វត្ថុ ​ជន្ល​ចិត្ត បង្អួត ​ភ្នែក ផ្សេងៗ សម្រាប់ ​កូន តូច​ ច្រើន​ មែន ទែន ដូច ជា ទូរទស្សន៍ ហ្គេម ​កុំព្យូទ័រ អៃ​ភែ​ដ ឬ​ ការ ចេញ​ ទៅ លេង​ ក្រៅ ​ផ្ទះ ​ទៀត ផង​ នោះ ទើប ​ការ អាន ​សៀវភៅ​ ក្លាយ ជា​ រឿង​ មួយ​ ដែល​ មិន សូវ​ គួរ ឱ្យ​ ចាប់ អារម្មណ៍​ ប៉ុន្មាន ​ឡើយ ​សម្រាប់​ ក្មេង ។

Post by admin

16:44 - 27/12/2017

Comment

ធី​ បង្ហាត់​ ឱ្យ​ កូន​ ចូល ចិត្ត ​អាន​ សៀវភៅ​ មាន ​ច្រើន ​វិធី  ឧទាហរណ៍​ ដូច ជា​ ៖
១.  អាន​ សៀវភៅ ​ឱ្យ​ កូន ​ឃើញ ​ញឹក ញាប់  កូន​ នឹង​ ធ្វើ តាម  និង ​ចង់ ​ធ្វើ ការ​ងារ​ នោះ ​រួម គ្នា​ ជាមួយ​ ឪពុក ម្តាយ ។
២.  សាក ល្បង​ សង្កេត ​មើល ថា  តើ ​កូន​ ចូល ចិត្ត ​សៀវ ភៅ ​បែប ណា  ចូរ​ រក​ សៀវភៅ​ បែប ​ដែល ​កូន ចាប់​ អារម្មណ៍ ​មក ឱ្យ​ អាន។
៣.  ឱ្យ​ កូន ​អាន ​សៀវភៅ​ ឱ្យ បាន​ ច្រើន ​ប្រភេទ  ដូច ជា  សៀវភៅ​ រឿង និទាន  កីឡា  តន្ត្រី  និង​ ទស្សនា​វ​ដ្តី  ឬ​ សារ ព័ត៌មាន​ ជា ដើម។
៤.  ឱ្យ​ កូន​ អាន ​សៀវភៅ ​ឱ្យ ស្តាប់  ហើយ​ សឹម ​បង្រៀន ​ពី​ វិធី​ គិត ថា  តើ​ សៀវភៅ ​ដែល ​អាន​ នោះ  ផ្តល់​ ចំណេះ ដឹង​ ពាក់ព័ន្ធ​ នឹង​ អ្វី?
៥.  នាំ​ កូន​ ទៅ​ បណ្ណាគារ  ឬ​ កន្លែង​ លក់​ សៀវភៅ  ឱ្យ​ កូន ​បាន ជ្រើស រើស​ សៀវភៅ ​ដែល​ ចូល ចិត្ត​ ដោយ ​ខ្លួន ឯង។

៦.  ប្រើ ​វិធី​ ជន្ល​ បញ្ឆោត  បង្កើត​ លក្ខខណ្ឌ​ ជា មួយ​ កូន  ដូច ជា  បើ​ កូន​ ចង់ ​មើល​ ភាពយន្ត​ តុក្កតា ១ ម៉ោង  ប៉ា(ឬ​ម៉ាក់)ឱ្យមើល  តែ​ ត្រូវ ​ប្តូរ​ គ្នា ​ដោយ ​កូន ​ត្រូវ ​អង្គុយ​ អាន​ សៀវភៅ ​រយៈ ពេល ១ ម៉ោង​ វិញ ​ដូច គ្នា​ ដែរ។
៧.  ឱ្យ​ រង្វាន់  អាច ជា​ វត្ថុ ​អ្វី មួយ ​ដែល ​កូន ​ចង់ បាន  និង ​ដាក់ ​លក្ខខណ្ឌ​ ជា មួយ ​កូន​ ថា  ត្រូវ តែ​ អាន ​សៀវ ភៅ​ ឱ្យ បាន ​ប៉ុន្មាន​ ក្បាល ​ជា ដើម។
៨.  កុំ ​បង្ខំ ​ឱ្យ ​កូន​ អាន ​សៀវភៅ  ព្រោះ ​នឹង ធ្វើ​ ឱ្យ ​កូន ​តតាំង  និង ​ក្លាយ ជា ​រឿង ​ដែល ​គេ​ មិន​ ចង់ ​ធ្វើ​ តែ ម្តង ។
៩.  រក​ ពពួក ​សៀវភៅ ​រឿង និទាន​ ដែលមាន ​រូបភាព ស្អាត ៗ ឱ្យ ​កូន ​បាន ​មើល ​តាំង ពី ​នៅ តូច ៗ ដើម្បី ឱ្យ ​កូន ​ស៊ាំ​ ធ្លាប់  និង ​ចូល ចិត្ត​ អាន ​សៀវភៅ​ ដោយ​ ឯក ឯង។
ឧទាហរណ៍​ ដែល ​រៀប រាប់​ មក​ ខាង លើ ​អាច​ នៅ​ មិន ទាន់ ​អស់​ ទេ​ ចំពោះ​ វិធី​ បង្ហាត់​ កូន​ ឱ្យ ក្លាយ ជា ​អ្នក អាន  ព្រោះ ​នៅ មាន​ ច្រើន ​ទៀត ​ក្នុង ការ​ បង្ហាត់ ​ឱ្យ​ កូន​ ចង់ ​អាន​ សៀវភៅ​ ដោយ​ ខ្លួន ឯង​ នោះ ។  ឪពុក ម្តាយ ​ត្រូវ​ ចេះ ​តាម ​សង្កេត មើល ​កូន ​ខ្លួន ឯង ​ផង ​ថា  តើ ​គេ​ ចូល ចិត្ត​ អ្វី  និង ​មិន ​ចូល ចិត្ត ​អ្វី​  ដោយ​ សាក ល្បង​ រិះ រក​ វិធី​ ណា  ​ដែល​ ចូល គ្នា ​ជាមួយ ​កូន  ហើយ ​បើ​ បាន ​អាន​ សៀវភៅ ​រួម ជា មួយ​ គ្នា  ទាំង ​ប៉ា ទាំង ​ម៉ាក់ ​ផង ​នោះ  ពិត ជា ​កិច្ច ការងារ ​ ដែល​ សប្បាយ ​រីក រាយ  និង ​ មាន​ សេចក្តី សុខ ​ខ្លាំង ណាស់​ សម្រាប់​ កូន ៕

 

RELATED POST

ប្រុសៗគួរតែកាត់ចិត្តទៅ! បើចេញសញ្ញាទាំង ៧ នេះមក ច្បាស់ណាស់ថា អ្នកមិនគួរខំប្រឹងបន្តទេ នាងមិនសមឱ្យអ្នករៀបការជាមួយឡើយ

Dec 27, 2017

ប្រុសៗគួរតែកាត់ចិត្តទៅ! បើចេញសញ្ញាទាំង ៧ នេះមក ច្បាស់ណាស់ថា អ្នកមិនគួរខំប្រឹងបន្តទេ នាងមិនសមឱ្យអ្នករៀបការជាមួយឡើយ

ការជ្រើសរើសគូស្រករ ដើម្បីរៀបការ សាងគ្រួសារ គឺជារឿងដែលសំខាន់ខ្លាំងណាស់ ព្រោះនេះ គឺស្មើនឹងយើងជ្រើសមនុស្សដើម្បីរួមដំណើរជាមួយពេញមួយជីវិត បើជ្រើសខុស ដំណើរជីវិតក៏មានបញ្ហា បើជ្រើសត្រូវ ផ្លូវជីវិតក៏រលូន រីកចម្រើនឆាប់រហ័ស។ យ៉ាងណាមិញ មិនថាប្រុស ឬស្រីទេ គឺត្រូវតែគិតឱ្យបានមត់ចត់ មុននឹងយកគេមកធ្វើជាប្ដី ឬប្រពន្ធ។ ក្នុងនោះដែរ ចំពោះមនុស្សប្រុស បើមនុស្សស្រីដែលអ្នកស្រឡាញ់ ឬកំពុងតែទាក់ទង បញ្ចេញនូវសញ្ញាទាំង ៧ នេះចេញមក ច្បាស់ណាស់ថា នាងមិនសមឱ្យអ្នកជ្រើសនាងដើម្បីរៀបការ ធ្វើជាប្រពន្ធរបស់អ្នកឡើ

View more